Home > Uncategorized > ការកំណាយស្

ការកំណាយស្


[this post is written in Khmer, if your browser does not show the font correctly please see here for a PDF of this text]

ការងារស្រាវជ្រាវនេះ ធ្វើឡើងក្នុងគោលបំណងបណ្តុះបណ្តាលអ្នកស្រាវជ្រាវបុរាណវិទ្យាជំនាន់ក្រោយដែល មកពីអាស៊ីអាគ្នេយ៍ និងសាកល វិទ្យាល័យ University of Washington ។ ការបណ្តុះបណ្តាលនេះមានរយៈពេល ១ខែ គឺចាប់ពីថ្ងៃទី២០ ខែមិថុនាឆ្នាំ២០១១ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ដឹកនាំដោយលោកបណ្ឌិត Ben Marwick។
យើងធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍បុរេប្រវត្តិសាស្រ្ត ខាវ តុចុង (Khao Toa Chong) ជាស្ថានីយ៍បុរេប្រវត្តិសាស្រ្តមួយ ក្នុងចំណោមស្ថានីយ៍ជា ច្រើន ដែលស្ថិតនៅតាមពើងភ្នំថ្មកំបោរនៃតំបន់ ខាវ នាវ៉ាងមី ខេត្ត ក្រាពី ភាគខាងត្បូងនៃប្រទេសថៃ។ ខាវ =រុងភ្នំ ល្អាង តុ ជាឈ្មោះអ្នកតាម្ចាស់ស្រុកមួយ ដែលជា អ្នកថែរក្សាភ្នំនេះ។ រីចុង វិញជាផ្លូវ ព្រែកមួយដែលនៅចន្លោះ ជាប់នឹងពើងនោះ។ បច្ចុប្បន្ន ប្រជាជននៅតំបន់នេះ មានការគោរព បន់ស្រន់ និង មានជំនឿលើអ្នកតានេះយ៉ាងខ្លាំង។

ការងារកំណាយនេះ មានភាពល្អិតបន្តិច ព្រោះគោលបំណងរបស់យើងក្នុងការកំណាយ នេះគឺយើងព្យាយាមពន្យល់ពីបរិស្ថាន និងការរស់នៅរបស់មនុស្សនៅសម័យនោះ។ ដូច្នេះរាល់ ការងារទាំងអស់ត្រូវប្រើបចេ្ចកទេសខ្ពស់ និងមានការវិភាគប្រុងប្រយ័ត្នបំផុត។ ដំបូងយើងបាន បើករណៅ្តកំណាយចំនួន២ គឺរណ្តៅ Aនិងរណ្តៅ B  ដែលរណ្តៅនីមួយៗមានទំហំ ២ម x ២ម។ ការបើករណ្តៅនេះដែរ យើងប្រើបចេ្ចកទេសមួយគឺ យើងបង្កើតខែ្សមេមួយរត់ទិសជើង-ត្បូង។ បន្ទាប់មកទៀត ទើបយើងចាប់វាស់ពីអ័ក្សមេនោះ ដោយប្រើត្រីវិស័យ  និងទ្រឹស្តីនៃមុំកែង។ រីរបៀបនៃការជីកវិញ គឺយើងជីកចុះម្តងមួយស្រទាប់ៗ ជម្រៅតែ៥សង់ទីម៉ែត្រតែប៉ុណ្ណោះ។ រាល់អាចម៍ដីទាំងអស់ត្រូវយកទៅរ៉ែង។  ជាទូទៅរបស់ដែលយើងរកឃើញមាន ឆ្អឹងសត្វ  ត្រី ឆ្អឹងមនុស្ស ឆ្អឹងត្រី អង្គាំ  ដីដុត បំណែកកុលាលភាជន៍  បំណែកឧបករណ៍ថ្ម និងរបស់មួយចំនួន ទៀត ជាសំណល់ចំណីអាហារមនុស្សបរិភោគនៅសម័យនោះ។ យើងបានធ្វើការវិភាគសំណល់ ចំណីអាហារដែលបានមកពីកំណាយ ដោយយើងប្រៀបតាមរយៈរូបរាង និងពណ៌របស់វាជាមួយ នឹងគំរូ ដែលបានវិភាគអំបូររួចហើយ។

តាមរយៈការប្រៀបធៀបនេះយើងបាន បែងចែកសំណលើចំណីអាហារទាំងនោះជា៥អំបូរ គឺ អំបូរគ្រំស្រែ (Tellindae) អំបូរគ្រំសមុទ្រ (Arcidae) អំបូរខ្ចងស្រែ (Naticidae) អំបូរខ្ចងសមុទ្រ (Naritidae) អំបូរខ្ចៅ (Patamidid) និងអំបូរងៀវ (Maricidae) និងបំណែកសំណល់ចំណីអាហារមួយចំនួន ទៀតដែលយើងពិបាកក្នុងការវិភាគ ដោយសារមានការបាក់បែកតូចពិបាកនឹងប្រៀបធៀប។   ដូច្នេះ តាមរយៈសំណល់ចំណីអាហារដែលយើងកំណាយ បាននោះអាចឲ្យយើងយល់បានថា មនុស្សនៅសម័យនោះបរិភោគត្រី ខ្ចង ខ្ចៅ គ្រុំ និងងៀវ សម្រាប់ធ្វើជាអាហារប្រចាំថ្ងៃរបស់គេ។  ម្យ៉ាងទៀត មនុស្ស នៅសម័យនោះចេះធ្វើការបរបាញ់សត្វ និងប្រើប្រាស់ទាំងធន់ធានសមុទ្រ និងធនធានទឹកសាបដែលមានប្រភពមិនឆ្ងាយពីពើងនោះឡើយ។

Kimsreang Em, Living Angkor Road Project, Technical Staff, Department of Land and Habitat Management, APSARA  Authority, Siam Reap, Cambodia

Categories: Uncategorized
  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: